ភ្នំពេញ៖ កូនប្រុសអតីតមន្ត្រីយោធាម្នាក់ រក្សាទុកអាវុធជាតិផ្ទុះ ជាកេរ្តរបស់ឪពុកដែលនៅសេសសល់តាំងពីសម័យសង្គ្រាម មិនព្រមប្រគល់ជូនសមត្ថកិច្ច ក្រោយពីឳពុកស្លាប់ទៅ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។
ជនសង្ស័យមានឈ្មោះ សាំ សុខបញ្ញាវ័ន ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាងដែក រស់នៅភូមិសង្កាត់ខាងលើ។
វត្ថុតាងដែលបានដកហូតរួមមាន៖ កាំភ្លើង M16 ចំនួន១ដើម មានបង់ចំនួន១០ និងមានគ្រាប់ចំនួន២៤២គ្រាប់ បង់ AK47 ចំនួន៤ មានគ្រាប់ចំនួន៦៤គ្រាប់ និងមានគ្រាប់ខ្ចិបចំនួន៧គ្រាប់ បង់ម៉ាត់តាយ៉ែតចំនួន២ និងមានគ្រាប់ចំនួន៩គ្រាប់មីនចំនួន៤គ្រាប់ ទូសសៀចំនួន១ស្បែកជើងកវែងយោធាចំនួន២គួ ឯកសណ្ឋានយោធាប៉ារ៉ាចំនួន១កំប្លេ និងអាវភ្លៀងយោធាចំនួន១ ៕