ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នង បណ្ដាលឱ្យស្លាប់មនុស្សចំនួន ៥នាក់ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ផ្ទះដែលឆាបឆេះមានទំហំ ៧ ម៉ែត្រ x ១២ម៉ែត្រ សង់ពីដែក បាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ ៣៨ ឆ្នាំ។
ក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៥នាក់ ស្រី ១នាក់ ត្រូវជាប្រពន្ធ និងកូន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចេញអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ទើបរលត់អស់ទាំងស្រុង ៕