ភ្នំពេញ៖ បុរសម្នាក់ មានកម្លាំងដូចយក្ស ជក់ថ្នាំញៀន ហិតកាវប៉ះ កង់ឡើង ចង់ឆ្កួត បានវាយទៅសម្លាប់ យុវជនអនាថា ម្នាក់ នៅ លើ វេទិកា ខេត្តបន្ទាយមានជ័យ កាលពីសៀល ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២១ នៅ ចំណុច សួនមានជ័យ នៅ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាជនសង្ស័យ (ឃាតក) មានឈ្មោះ ហួយ រតនា ភេទប្រុស អាយុប្រហែល៣២ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ។
តាមអ្នកថែសួន មានជ័យ ម្នាក់បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេ បានឃើញជនសង្ស័យ នៅក្នុងសួនមានជ័យនេះ តាំងពីថ្ងៃទី៧ ខែឧសភា មកម្ល៉េះ ដោយជននេះជក់ថ្នាំញៀនផង ហិតកាវប៉ះកង់ ផង ហើយមានសភាព ដូចមនុស្សឆ្កួតនិងដើររករឿង គេពេញសួនមានជ័យ ប៉ុន្តែគ្មានអ្នកហ៊ានតដៃ ឬក៏ខ្ជិលរាយការណ៍ ពីជននេះឡើយ ព្រោះគិតថាគេញៀននិងឆ្កួតទៅហើយ ។
ម្យ៉ាងទៀតនាច្រើនខែមកនេះ ក្នុងក្រុងសិរីសោភ័ណនេះ គេបានបានឃើញមានមនុស្សវិកលចរិតនិងអ្នកញៀន ថ្នាំ ៥-៦ នាក់ឯណោះ តែងតែដើរឈប់ដេកនិងមានសកម្មភាព រញ៉រញ៉ៃខ្លាំងណាស់។
អ្នក ថែ សួន បាន បន្តថា លុះ នៅ ម៉ោង ជិត ៣ រសៀលថ្ងៃកើតហេតុ ក៏ស្រាប់តែឃើញជនញៀន គ្រឿងញៀន ជាឃាតកនោះ បានធាក់និងវាយទៅលើ ជនអនាថាម្នាក់មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ ចំមុខបែកក្បាល បណ្តាលឲ្យស្លាប់នៅលើពន្លាវេទិកាខេត្តតែម្តង ។
ក្រោយមក ក្រុមប្រជាការពារ ភូមិ៣នាក់ បានដេញចាប់ ឃាតកនោះបាន ហើយប្រគល់ជូន កម្លាំងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ យកទៅចាត់ការតាមច្បាប់៕