ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ករណីកឃើញអ្នកឆ្លងថ្មី ៥២០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៣០១នាក់ និងស្លាប់ ៦នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩ ២៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧ ៦៤១នាក់ និងមាន អ្នកស្លាប់១២០ នាក់៕
