ភ្នំពេញះ ៖ ជនសង្ស័យ ចំនួន ៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនពាក់ព័ន្ធករណី លួុចមានស្ថានទមន្ងន់ទោស បាញ់ដោយអាវុធខ្លី។
លោកឧត្តសេនីយ៍ទោ ឯម កុសល ស្នងការរងនគរបាលខេត្តកំពង់ចាម បានអោយដឹង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២នឹង៤៥នាទី ថា ក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកស្នងការបានចាត់ តាំងកម្លាំងជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម/ក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការដឹកនាំ សម្របសម្រួលផ្ទាល់ពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បើកកិច្ចប្រតិបត្ដិការបង្រ្កាបក្រុម លួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) យ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម ។
ជនសង្ស័យបានចំនួន០៣ នាក់ រួមមាន៖
ទី១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយ មាស ខេត្តកំពតំពត
ទី២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ទី៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិៈ ធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង), ស្លាកលេខម៉ូតូចំនួន១៤ស, អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ), គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
ផ្អែកតាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ចំនួន ១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូ ដែលធ្វើសកម្មភាពយក បានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួល ផលចោរកម្ម នៅរាជធានីភ្នំពេញ ។
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញ របស់ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនបានមុខសញ្ញា ទទួលផលចោរកម្ម បានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺ៖
១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ដកហូតសម្ភារះវត្ថុតាងរួមាន៖
១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ), ២-ទូរស័ព្ទដៃចំនួន០២គ្រឿង ,៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាម រួចហើយ ។