ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ ជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២០១ វេលាម៉ោង ១១ និង៥០នាទី នៅចំណុច ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ ដោយខុសច្បាប់នូវ សារធាតុ ញៀន (ដោយប្រើវិធានញុះញង់) ឃាត់ ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ។
១.ឈ្មោះ អឿរ ដាវីដ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីយោធា មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
២.ឈ្មោះ ម៉ូ ដាណែត ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០៨កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍សេពថ្នាំញៀនមួយចំនួនធំ អាវដែលមានស្លាកឈ្មោះ ព្រ. អឿរ ដាវីដ (ខ.ម) ចំនួន ០១សម្រាប់ និងរថយន្តចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកម្លាំងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕