ភ្នំពេញ៖ បុរសម្នាក់មានជំងឺសរសៃប្រសាទ ដុតខ្លួនឯង នៅក្នុងបន្ទប់ជួល ស្លាប់ចោលប្រពន្ធកូន ។ ហេតុការណ៍នេះ បានកើតឡើងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រចូល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
ជនរងគ្រោះមានឈ្មោះ ពៅ អូន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រពន្ធមានឈ្មោះ លន ស៊ីណែត អាយុ៣២ឆ្នាំ កម្មការិនីរោងចក្រ មានកូន៣នាក់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច្ច័យ បច្ចេកទេសវិទ្យាសាស្ត្របានចុះទៅពិនិត្យ សពរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើត ៕


