ជិះម៉ូតូឌុបគ្នា លឿនដូចហោះជ្រុលបុកសួនច្បារ ដួលផ្លោងបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយមានស្រ្តីពីរនាក់ជិះម៉ូតូឌុបគ្នា បើកក្នុងល្បឿនលឿនជ្រុលទៅបុកខឿនសួនច្បារ ចែកផ្លូវក៏ដួលបណ្តាលឱ្យ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅ តាមផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម ម៉ាច ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែងខណ្ឌជ្រោយចង្វា និងស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ នោះទេបានរងរបួសធ្ងន់។

មុនពេលកើតហេតុស្ត្រី ២នាក់ ជិះម៉ូតម៉ាកយ៉ាម៉ាហាហ្វីណូក្នុងល្បឿនលឿន ជ្រុលទៅបុកសួនច្បារចែកផ្លូវ ក៏ដួលបណ្តាលឱ្យស្ត្រីម្នាក់ ដែលអង្គុយពីក្រោយបោកនឹងបង្គោលភ្លើងស្លាប់ភ្លាម។ ចំណែកឯស្រ្តីម្នាក់ទៀត ជាអ្នកឌុបរងរបួសធ្ងន់ ៕