ក្រោយចាញ់ការប្រកួតនៅ UCL ក៏ស្រាប់តែមានដំណឹងមកថាក្លឹប Real Madrid កាន់តែដាក់សម្ពាធទៅលើកីឡាករ ដែលក្លឹបត្រូវលក់ចេញនៅរដូវក្តៅខាងមុខ ដោយនោះគឺ Eden Hazard។
ខ្សែប្រយុទ្ធប៊ែលហ្សុិកវ័យ ៣០ឆ្នាំ ទើបតែរកបាន ៤ គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន ៤០ប្រកួត រាប់ចាប់តាំងពីការផ្ទេរ មកចូលរួមនៅខែកក្កដា ឆ្នាំ២០១៩។
Hazard គេតែងតែជួបបញ្ហារបួស ហើយមិនសូវបានបង្ហាញខ្លួនជាប់លាប់ រីឯការលេងទល់អតីតក្រុមចាស់ នៅទឹកដី Stamford Bridge ថ្ងៃមុនក៏ធ្វើមិនសូវបានល្អទៀត។
តាមរបាយការណ៍ Marca បានចុះផ្សាយថា Hazard លែងស្ថិតក្នុ ផែនការណ៍ ដឹកនាំរបស់ Zinedine Zidane នៅរដូវកាលក្រោយតទៅទៀតហើយ។
សូមជម្រាបថា កុងត្រារបស់ខ្សែប្រយុទ្ធស្លាបរូបននេះ នៅសល់រយៈពេល ៣ឆ្នាំទៀត ហើយបើក្លឹបចង់លក់គេចេញ ពេលខាងមុខនេះ គឺអាចទទួលបានប្រាក់ប្រមាណ ៤០-៥០ លានអឺរ៉ូតែប៉ុណ្ណោះ៕