ឃោរឃៅ! ក្មេងស្រីម្នាក់ ត្រូវបុរសចំណាស់ម្នាក់ចាប់រំលោភ អារ.កសម្លាប់ បំបិតមាត់…

0

ភ្នំពេញ៖ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ត្រូវបុរសចំណាស់ល្មោភកាមម្នាក់ ចាប់រំលោភ ហើយអារ.កប៉ងសម្លាប់បំបិទមាត់ តែសំណាងនាងនៅសល់ដង្ហើមផ្តិកៗ និងត្រូវបញ្ជូនទៅសង្គ្រោះទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៦ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ត្រង់ចំណុចការដ្ឋានទី៣ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តេតនគិរី។

ក្មេងស្រីរងគ្រោះមានអាយុ ១៤ឆ្នាំ ជនជាតិខែ្មរ មានឪពុកម្តាយជាកម្មករ សព្វថ្ងៃរស់នៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស។ ចំណែកជនសង្ស័យឈ្មោះ គា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករចៀរជ័រកៅស៊ូ ស្នាក់នៅបណ្តោះអាសន្ន ក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ជាជនចំណាកស្រុក។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនបង្កមកកាត់ទោសតាមច្បាប់ ៕