ភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ នៅជិតរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះ ជិះម៉ូតូម៉ាក Scpooy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD -4083 រអិលកង់ម៉ូតូដួល ក៏ត្រូវបានរថយន្តម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ2Z 7666កិនបណ្ដាល ឱ្យនាងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
នគរបាលចរាចរណ៍បានចុះវាស់វែង និងនាំអ្នកបើកបរ រួមទាំងរថយន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕


