ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៣៨ នាក់ ខណៈមានអ្នកជាសះស្បើយ ៤៥៦ នាក់ និងគ្មានអ្នកស្លាប់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៨ ៧១៧ នាក់ក្នុងនោះបានព្យាបាលជាសះ អ្នកជាសះស្បើយសរុបចំនួន៧៣៤០ នាក់ និងមាន អ្នកស្លាប់១១៤ នាក់៕
