ភ្នំពេញ៖ បុរសបែកថ្នាំម្នាក់ដើរស្រែកឡូឡា ដេញវាយគេឯងនៅមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងយកដំបង វាយប្រអប់ដាក់សំបុត្របែកខ្ទេចខ្ទី ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្លូវព្រះនរោមត្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានវ័យជាង ៣០ឆ្នាំ មិនដឹងដើរមកពីណានោះទេហើយមកដល់ មុខក្រសួងវប្បធម៌ ក៏បានស្រែកឡូឡា រួចយកដំបងដែកវាយប្រអប់ដាក់សំបុត្របែកខ្ទេច ត្រូវបានសមត្ថកិច្ចចូល ទៅអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ច បានទាក់ទងទៅខាងសង្គមកិច្ច អោយមកយកជនសង្ស័យខាងលើ ទៅធ្វើការអប់រំ និងបន្សាបជាតិថ្នាំផងដែរ ៕



