សាហាវ! បុរសម្នាក់ទាញអង្រែវ៉ៃក្បាល និងយកកាំបិតចាក់សម្លាប់ គូស្នេហ៍វ័យចំណាស់ យ៉ាងព្រៃផ្សៃ ព្រោះតែរឿង…

0

ភ្នំពេញ៖ ឈ្លោះប្រកែកគ្នារឿងប្រច័ណ្ឌ បុរសម្នាក់ទ្រាំមិនបានទាញអង្រែបុកគ្រឿង វាយក្បាលគូសង្សារឲ្យសន្លប់ រួចយកកាំបិតចិតបន្លែចាក់សម្លាប់នាងតែម្តង ។ ជនសង្ស័យត្រូវបាន កងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី៦ ឧសភា ស្ថិតភូមិព្រៃតូច ឃុំព្រៃតូច ស្រុក​មោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីរត់គេចខ្លួនជាង ១សប្តាហ៍ ។

ករណីឃាតកម្មនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៨ មេសា ស្ថិតនៅត្រង់ចំណុចផ្ទះជួល ភូមិទ្រៀក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ម៉ឺ វិមល អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកឯស្ត្រីជនរងគ្រោះ ឈ្មោះ អ៊ុន ចន្ថា អាយុ ៥៦ឆ្នាំ ជាអានិកជនខ្មែររស់នៅប្រទេសស្វីស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រី ដែលជាគូស្នេហ៍របស់ខ្លួនពិតប្រាកដមែន ដោយសារជនរងគ្រោះ បានរករឿងឈ្លោះប្រច័ណ្ឌរហូតខ្លួន ទ្រាំមិនបានក៏យកអង្រែវ៉ៃក្បាលជនរងគ្រោះសន្លប់ ហើយបានយកកាំបិតចិតបន្លែ ចាក់សម្លាប់ជនរងគ្រោះតែម្តង។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដា click ពណ៌សពាក់ស្លាកលេខភ្នំពេញ ១HE-៩៦០៣, ទូរស័ព្ទដៃម៉ាក ១គ្រឿងម៉ាក POCO PHONE។

បច្ចុប្បន្នជនសង្ស័យ​នឹងវត្ថុតាងត្រូវបាន អាវុធហត្ថខេត្តបាត់ដំបង ប្រគល់ឲ្យការិយាល័យជំនាញ អាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ ៕