សម្ដេចតេជោ៖ អ្នកដែលបដិសេធ មិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន ដោយសារជឿតាមការឃោសនាអកុសល នៃមនុស្សមួយចំនួន ដែលលើកឡើងថា វ៉ាក់សាំងចាក់ទៅស្លាប់ វ៉ាក់សាំងចាក់ទៅកើតជំងឺនេះ ឬជំងឺនោះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុនសែន ក៏បានណែនាំ ដល់ម្ចាស់រោងចក្រកុំបំភ័យកម្មករទៅលើបញ្ហាវ៉ាក់សាំង ព្រោះពេលនេះមិនមែន ជាពេលត្រូវយកវ៉ាក់សាំង មកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌ ដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ ។

ក្នុងសារជាសម្លេង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សូមម្ចាស់រោងចក្រកុំបំភ័យកម្មករទៅលើបញ្ហាវ៉ាក់សាំង។ ពេលនេះមិនមែនជាពេលត្រូវយកវ៉ាក់សាំងមកធ្វើជាសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌដោះស្រាយការងារធ្វើទេ រង់ចាំដល់ទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឬរង់ចាំដល់ប្រទេសទាំងមូលចាក់វ៉ាក់សាំងហើយ។ អ្នកដែលបដិសេធមិនព្រមចាក់វ៉ាក់សាំង អ្នកនោះ គឺច្បាស់ណាស់ថា អស់ការងារធ្វើ ឬរកការងារធ្វើមិនបាន ដោយសារជឿតាមការឃោសនាអកុសល នៃមនុស្សមួយចំនួន ដែលលើកឡើងថា វ៉ាក់សាំងចាក់ទៅស្លាប់ វ៉ាក់សាំងចាក់ទៅកើតជំងឺនេះ ឬជំងឺនោះ»។

ការលើកឡើងបែបនេះ ក្រោយពីមានករណី កម្មករ-កម្មការិនី រោងចក្រមួយចំនួន សម្រុកទៅសុំលិខិ តចាក់វ៉ាក់សាំងពីមេភូមិ ដើម្បីបានទៅចាក់វ៉ាក់សាំង។ ការធ្វើបែបនេះ ព្រោះតែពួកគេបារម្ភខ្លាច មិនអាចចូលធ្វើការងារ ដោយមិនបានចាក់វ៉ាក់សាំង ខណៈកន្លែងការងាររបស់ពួកគេបានដាក់លក្ខខណ្ឌឱ្យចាក់វ៉ាក់សាំង ទើបឱ្យចូលធ្វើការ។

ក្នុងករីណីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិនិត្យលើការងារនេះផងដែរ៕