ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីបំភ្លឺចំពោះករណីដួលរលំដើមពោធិ ដោយសារខ្យល់កន្ត្រាក់ កាលពីសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ គឺជាដើមពោធិ “លោកតាក្រហមក“ មិនមែនជាដើមពោធិជើងខាល “ប្រវត្តស្នេហ៍ទុំ និងទាវ“ នោះឡើយ ។
ការចេញមកបំភ្លឺបែបនេះ ក្រោយមានបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនបានផ្សាយតៗគ្នា នូវរូបភាពដួលរលំដើមពោធិ ១ដើម ភ្ជាប់ជាមួយខ្លឹមសារថា បន្ទាប់ពីមានភ្លៀងធ្លាក់ ២មេជាប់គ្នា ដោយលាយឡំជាមួយខ្យល់កន្ត្រាក់ផង នាថ្ងៃទី៦ ឧសភា វេលាម៉ោង ៤៖៣០នាទីរសៀល បានបណ្ដាលឲ្យដើមពោធិជើងខាង ប្រវត្តិស្នេហ៍ទុំ និងទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដួលរលំហើយ ។