បង្ក្រាបករណីជួញដូរគ្រឿងញៀនបានជាង ៣គីឡូក្រាម វ៉ៃខ្នោះជនសង្ស័យ ២នាក់

0

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន សហការណ៍ជាមួយ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀននៃអគ្គស្នងការដ្ឋានគរបាលជាតិ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀន ជាង ៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅចំណុចក្រុមទី៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ។

ជនសង្ស័យទាំង ២នាក់រួមមាន៖ ១.ឈ្មោះ ឡេង សម្បត្តិ ហៅ វេង​,ខ្លី​ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ២.ឈ្មោះ គយ រដ្ឋា ហៅ ពយ​ភេទប្រុស អាយុ​៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំ​រៀង ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតបានរួមមាន៖​ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ), ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួ ន ១០០៦ក្រាមមានទម្ងន់ ៨៧,៣២ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម, ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់៣,៩២ក្រាម, រថយន្តចំនួន ១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។ ក្នុងករណីនេះបង្រ្កាបបានថ្នាំញៀនសរុបរួមមានទម្ងន់ ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ) ។

ពេលនេះសមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំបងចាត់វិធានការតាមផ្លូវច្បាប់ ៕