សូមជ្រាប! អ្នកចង់ទៅលេងសាច់ញាតិ នៅខេត្តត្បូងឃ្មុំ ត្រូវធ្វើចត្តាឡីស័ក ជាកំហិត

0

ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលសម្រេចបិទបញ្ចាប់ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋណា ដែលមានបំណងធ្វើដំណើរចូលមកខេត្តត្បូងឃ្មុំ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃជាកំហិត៕

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកជាម ច័ន្ទសោភ័ណ បានសរសេរយ៉ាងដូច្នេះថា “ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!” នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង»៕