សូមជ្រាប! អ្នកដំណើរមកពីរាជធានីខេត្តផ្សេងៗ ចូលទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ក និងតេស្តរកកូវីដ

0

ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសឲ្យដឹងថា ចំពោះអ្នកដែលធ្វើដំណើរមកពី បណ្ដារាជធានី-ខេត្តផ្សេងៗ ចូលមកកាន់ទឹកដីខេត្តព្រៃវែង ដាច់ខាតត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងត្រូវពិនិត្យសំណាករកកូវីដ១៩ ។

លើសពីនេះលោកអភិបាលខេត្ត ក៏បានឲ្យដឹងដែរថា ចំពោះអ្នកដែលចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចរាល់ហើយ ក៏ត្រូវតែធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលដែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពី ១០ម៉ោងមុន លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះតទៅ ចំពោះបងប្អូនធ្វេីដំណេីរឆ្លងកាត់ គឺឆ្លងកាត់បានជាធម្មតា ។

ទាក់ទិនការបង្ហោះសារនេះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Peseth Thorn ចូលទៅខមិនថា «សូមជម្រាបសួរ ឯកឧត្តមអភិបាលខេត្ត ខ្ញុំបាទបំរើការងារនៅទីរួមខេត្តតាកែវ កន្លែងមិនមានឆ្លងកូវីដ19 ហើយខ្ញុំបាទបានចាក់វាក់សាំងដូសទី2 បាន15ថ្ងៃហើយ គិតត្រឹមថ្ងៃទី06.05.2021 នេះ ហើយរូបខ្ញុំមានបំណងទៅផ្ទះចំនួន3ថ្ងៃ 7 8 9 . តើខ្ញុំអាចធ្វើដំណើរទៅបានទេ ។ សូមអរគុណ ដោយក្តីគោរពអំពីខ្ញុំបាទ»។

ជាមួយគ្នានោះលោកអភិបាលខេត្ត បានតបវិញថា «ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃតាមវិធានសុខាភិបាល នៅមូលដ្ឋាន សូមអរគុណ» ៕