បើមិនចាំបាច់ កុំចេញពីផ្ទះ! ពលរដ្ឋរស់នៅភូមិ ទាំង១០នេះ ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត

0

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិទាំង ១០ ខាងក្រោមនេះ ត្រូវពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ជាពិសេសប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ ព្រោះជាភូមិដែលមានអ្នកឆ្លងច្រើនជាងគេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងតាមហ្វេសប៊ុកថា ភូមិទាំង ១០នោះរួមមានដូចខាងក្រោម៖

-ភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ
-ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
-ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
-ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ
-(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន
-ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក
-ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ
-ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
-ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ
-ភូមិ6 សង្កាត់ផ្សារចាស់ ខណ្ឌ ដូនពេញ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ក៏បានអំពាវនាវឲ្យបងប្អូន នៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥ ៕