ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញអារម្មណ៍រំភើបផង ក្តុកក្តួលផង ក្រោយឃើញរូបថតប៉ុន្មានសន្លឹក ពីសកម្មភាពកុមារតូចៗ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយអនុញ្ាតទៅផ្ទះវិញ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៥ ឧសភានេះ លោក ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រូបភាពដែលមើលទៅធ្វើអោយអារម្មណ៏រំភើបផង ក្តុកក្តួលផង ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប»។
លោកទោះជាយ៉ាងណា ក៏សូមអបអរសាទរដល់ក្មួយទាំងពីរ ដែលបានជាសះស្បើយ និងសូមអរគុណដល់ក្រុមគ្រូពេទ្យ និងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ ដែលព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ១៩៕