ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយរំលោភប្អូនថ្លៃ បានសម្រេច

0

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធខេត្តមណ្ឌលគិរី ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពរំលោភប្អូនថ្លៃ របស់ខ្លួនហើយត្រូវអាណាព្យាបាល ប្តឹងសមត្ថកិច្ចភ្លាមៗដែរ ។

ហេតុការណ៍បងថ្លៃរំលោភប្អូនថ្លៃនោះ បានកើតឡើនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ត្រង់ចំណុចផ្លូវកែងដើមសុក្រំ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យមាន ឈ្មោះ ស្លេះ គ្រីយ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ ស.រ.យ.ទ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធ ករណីរំលោភប្អូនថ្លៃ ខ្លួនឯងបានសម្រេច ។

ក្រោយកើតហេតុជនសង្ស័យ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A.0236 ស៊េរីឆ្នាំ២០០៧ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន និងយកមករក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី ៕