អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់ នៅស្រុកបន្ទាយស្រី និងក្រុងសៀមរាប

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត នៅស្រុកបន្ទាយស្រី និងក្រុងសៀមរាប។

រដ្ឋបាល ខេត្តសៀមរាប ក៏សូមអំពាវនាវដល់ ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕