Home សង្គម ចុម! គំរាមសម្លាប់មេភូមិ

ចុម! គំរាមសម្លាប់មេភូមិ

0

ភ្នំពេញ៖បុរសម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកសំបូរ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយធ្វើសកម្មភាព កាន់កាំបិតផ្គាក់ គំរាមសម្លាប់លោកមេភូមិ សង្គម ។

យោងតាមអធិការដ្ឋាន នគរបាលស្រុកសំបូរ បានឱ្យដឹងថា ជនសង្សយ័ឈ្មោះឡាវ ឡែន ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយពីសមត្ថកិច្ច ទទូលពត៍មានភ្លាម ក៍បានចាត់កំលាំងជំនាញ ស្រុកសហការណ៍ ជាមួយកំលាំងនគរបាលប៉ុស្ត៍ រដ្ឋបាលសណ្តាន់ បានចុះមកដល់កន្លែងកេីតហេតុ (នៅផ្ទះមេភូមិ)បានឃេីញឈ្មោះ ឡាវ ឡែន កំពុងកាន់កាំបិតផ្គាក់ ចាំនៅកាំជណ្តេីរខាងក្រោយផ្ទះ របស់ឈ្មោះ នៅ ម៉ូនីន ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរមេភូមិសង្គម ដោយមិនឲសមត្ថកិច្ច ចូលជិតឡេីយ និងបានស្រែកគំរាម ទៅលេីឈ្មោះនៅ ម៉ូនីន ថាបេីឯងហ៊ានបេីកទ្ធាខ្លួនគេ និងកាប់សម្លាប់ចោលភ្លាម ពេលសមត្ថកិច្ច ឃេីញសកម្មភាព មិនស្រួលក៍យកកំលាំង រុំពទ្ធ័រងចាំព្រឹក។ លុះព្រឹកឡេីងវេលាម៉ោង៦:០០ ទេីបសមត្ថកិច្ចយេីងឃាត់ខ្លួន ឈ្មោះ ឡាវ ឡែន បានរួមទាំងវត្ថុតាងកាំបិតផ្គាក់ចំនួន០១។

បច្ចុប្បន្នកំលាំង នគរបាល កំពុងធ្វេីការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដេីប្បីកសាងសំនុំរឿង បញ្ចូនបន្តតាមនីតិវិធី៕

Previous articleចាប់ខ្លួនបុរសម្នាក់ ក្រោយគេចវេះ មិនធ្វេីចត្តាឡីស័ក
Next articleរាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ដើម្បីពង្រឹងការអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩