គាស់ផ្ទះចូលទៅ ចាប់រំលោភនារីម្នាក់ តែនាងដឹងខ្លួនទាន់ ទាញកាំបិតចាក់ផ្អើលទាំងយប់…

0

ភ្នំពេញ៖ បុរសម្នាក់គាស់ជញ្ជាំងផ្ទះ លូនចូលប៉ងចាប់រំលោភនារីម្នាក់ តែចៃដន្យនាងដឹងខ្លួនទាន់ ទាញកាំបិតចិបន្លែចាក់ផ្អើលទាំងយប់ ព្រឹកឡើងប្ដឹងសមត្ថកិច្ចចាប់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនងសង្ស័យមានឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលដីភូមិ ហើយបានធ្វើសកម្មភាពគាស់ជញ្ជាំងផ្ទះ១សន្លឹក រួចលូនចូលទៅក្នុងផ្ទះរបស់នារីរងគ្រោះ ដែលរស់នៅភូមិឃុំជាមួយគ្នា បានឡើងទៅលើពូកប៉ុនប៉ង ចាប់រំលោភនារីរងគ្រោះ ក្នុងពេលដែលជនរងគ្រោះកំពុងដេក ប៉ុន្តែក៏ត្រូវនារីរងគ្រោះដឹងខ្លួនទាន់ ក៏ទាញយកកាំបិតចិត្តបន្លែ ដែលដាក់នៅក្បែរខ្លួន ចាក់ទៅជនសង្ស័យដើម្បីការពារខ្លួន បណ្តាលជនសង្ស័យរងរបួស ស្រាលហើយបានគេចខ្លួន លុះព្រឹកឡើងថ្ងៃទី៣ ក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនតែម្តង ហើយនៅថ្ងៃទី៤ ខែឧសភា នេះសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕