ឥទ្ធិពលគ្រឿងញៀន! ចាក់ប្រេងម៉ាស៊ូត ដុតផ្ទះ ឆេះស្លាប់ទាំងខ្លួនឯង

0

ភ្នំពេញ៖ មនុស្សម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយ ដែលកើតឡើង នៅវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យ ខាងលើនេះ គឺធ្វើឱ្យឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាត ៨០%) ដែលមានម្ចាស់ផ្ទះឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារខូចខាតក្នុងនោះមាន៖

-ទូរទស្សន៍១គ្រឿង (ខូចខាតទាំងស្រុង)

-តុឈើ២ (ខូចខាតទាំងស្រុង)

-ទូខោអាវ១ (ខូចខាតទាំងស្រុង)

-ម៉ាស៊ីនដេរ១គ្រឿង(ខូចខាតទាំងស្រុង)

-សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរួមនិងឯកសារផ្សេងទៀត ព្រមទាំងសម្លៀកបំពាក់មួយចំនួន (ខូចខាតទាំងស្រុង)ផងដែរ។សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)។

ចំណែកអ្នកស្លាប់ នៅក្នុងហេតុការណ៍គ្រោះ អគ្គិភ័យនេះមានឈ្មោះ រើន ឡី ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង(ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ )។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆេះផ្ទះនេះ ដោយសារតែជនរងគ្រោះ ដែលស្លាប់ជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ បានយកប្រេងម៉ាស៊ូត ដុតផ្ទះខ្លួនឯង ក៏បណ្ដាលឱ្យឆេះឡើង តែម្តងហើយភ្លាមៗ នោះសមត្ថកិច្ចស្រុក បានចេញរថយន្ត ពន្លត់អគ្គិភ័យ១គ្រឿង និងគោយន្តច្នៃ ដឹកទឹក១គ្រឿង ចេញធ្វើអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ ចំនួន៤ឡានផងដែរ៕