ឃាត់រថយន្ដមួយគ្រឿង ដឹកពលករជាង១០នាក់ បម្រុងឆ្លងដែន ចូលប្រទេសថៃ

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកស្វាយចេក ឃាត់រថយន្តស្តារិក ១គ្រឿង ដឹកពលករបម្រុងនាំឆ្លងដែនចំនួន១២នាក់ នៅវេលាម៉ោង៨នឹង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ តាមផ្លូវក្បែរព្រំដែន ចន្លោះភូមិដំណាក់កកោះ និងភូមិរបើកស្វាយ ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ឃាត់ខ្លួនម្ចាស់រថយន្ត និងពលករចំនួន១២នាក់ មានៈ
១.ឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ (ជាម្ចាស់រថយន្តដឹកពលករ) រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក,
២.ឈ្មោះ ឡោម រិត ភេទប្រុស អាយុ៥៥ឆ្នាំ,
៣.ឈ្មោះ រី ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ,
៤.ឈ្មោះ ស្មុត ណាង ភេទស្រី អាយុ៣៩ឆ្នាំ,
៥.ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ខួប,
៦.ឈ្មោះ អាន វិត ភេទស្រី អាយុ៣២ឆ្នាំ,
៧.ឈ្មោះ ស្មុត ទន់ ភេទស្រី អាយុ៣៣ឆ្នាំ,
៨.ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុស អាយុ២ខួប,
៩.ឈ្មោះ ភ្លឿង ប៉ក ភេទប្រុស អាយុ២៥ឆ្នាំ,
១០.ឈ្មោះ ឃួន ចន្នី ភេទស្រី អាយុ១៨ឆ្នាំ,
១១.ឈ្មោះ ហ៊ូ ចន្នី ភេទស្រី អាយុ១៨ឆ្នាំ,
១២.ឈ្មោះ លឿម ផល្លា ភេទស្រី អាយុ១១ឆ្នាំ ដែលរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

លោកបានបញ្ជាក់ថា នៅពេលដែលឃាត់ខ្លួនពលករ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានចេញល្បាតតាមផ្លូវ ក្នុងភូមិឈរជើងគោលដៅតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំង នគរបាលវរៈការពារព្រំដែនគោក បានឃាត់រថយន្ត១គ្រឿង ធុនស្តារីក ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BB-9491 ដែលដឹកពលករចំនួន១១នាក់ (ស្រី៧នាក់ កុមា៣នាក់) បម្រុងនៅឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ហើយឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយឃាត់ម្ចាស់ឡាន និងពលករប្រុស-ស្រីចំនួន១១នាក់ បានសាកសួរតាមសំដី គឺពួកគាត់ត្រូវបានទៅរកការងារធ្វើ នៅប្រទេសថៃ តាមរយៈមេខ្យល់ ដែលសន្យាជូនដល់កន្លែង ធ្វើការម្នាក់យកតំលៃ៥.០០០បាត និងកូនក្មេងអត់យកលុយទេ ដែលពួកគាត់ត្រូវបានម្ចាស់រថយន្ត ទៅដឹកដល់ម្ចាស់ដឹកដល់ផ្ទះ ដើម្បីបម្រុងឆ្លងព្រំដែន ដល់ទឹកដីថៃ មេខ្យល់ថៃយករថយន្ត មកទទួលយកទៅដល់កន្លែង ធ្វើការតែមិនទាន់ បានឆ្លងផងត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនទៅ មណ្ឌលធ្វើចត្តាឡីស័ក និងម្ចាស់រថយន្តជាមេខ្យល់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមច្បាប់ ៕