ភ្នំពេញ៖ សមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរ កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បានធ្វើកោសល្យវិច្ច័យ លើគ្រោងឆ្អឹងសពមួយដែលស្លាប់ អាចលើសពី២០ ថ្ងៃមុនតាមរូបភាពធ្វើអត្តឃាត ដោយចងកនឹងដើមឈើ។
មន្ត្រីនគរបាលស្រុកក្រគរបានឱ្យដឹងថា បន្ទាប់ទទួលព័ត៌មានពី ពលរដ្ឋដើររកឃ្មុំម្នាក់ឈ្មោះ ពៅណាក់ ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង។ឈ្មោះ ពៅណាក់បានប្រទះឃើញ គ្រោងឆ្អឹងសពមួយលើដើមឈើ។
មន្ត្រីដដែលបានបន្តថា សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ជុំវិញហេតុការណ៍ប្រទះឃើញគ្រោងឆ្អឹងសាកសព នៅក្នុងព្រៃរនាមមាត់បឹងទន្លេសាប លើដើមឈើកន្សែងក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា ក្រោយសមត្ថកិច្ចស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្ត ទុកដាក់រួចរាល់សពចង.ក ធ្វើអត្តឃាតដោយខ្សែអង្រឹងពណ៌ខៀវ ចងភ្ជាប់ទៅមែកឈើដើមកន្សែង។ សពមានសភាពរលួយសាច់អស់ មើលពុំស្គាល់ ឆ្អឹងជ្រុះត្រឹមចង្កេះចុះក្រោមជាបំណែកៗ សពពាក់អាវដៃវែង ពណ៌ផ្ទៃមេឃ អាវយឺតក្នុង ពណ៌ខៀវ ស្លៀកខោជើងវែង ពណ៌ខ្មៅ។សព ភេទប្រុស អាយុអាចលើស៤០ឆ្នាំ ស្លាប់លើសពីម្ពៃថ្ងៃមុន ។
នៅក្បែរសពលើដើមឈើមានកាបូបស្ពាយ១ ម៉ាក DUSLANG ក្នុងកាបូបមានអាវដៃវែង ពណ៌ផ្ទៃមេឃ១ ស្បែកជើង១គូ មួក១ កាបូបតូច១ មានលុយចំនួន ២០៨.៥០០រៀល ។លុយបាតចំនួន១០កាក់ ម៉ាស់១ កញ្ចប់បារី លុចសារី១ដបតូច មានអាកុលកន្លះដប ដបទឹកសុទ្ធគ្មានទឹក១ដប សម្ភារពាក់ព័ន្ធ។ សាកសព ប្រគល់ជូនមន្រ្តីនគរបាលប៉ុស្តិ៍នគរបាល រដ្ឋបាលអន្សាចំបក់ បន្តនីតិវិធី ដើម្បីបន្តធ្វើការស្រាវជ្រាវ រកអត្តសញ្ញាណ។
រហូតមកដល់ល្ងាចថ្ងៃទី៣ មេសា សមត្ថកិច្ចមានទាន់មានពន្លឺទាក់ទិន ការស្លាប់មនុស្សម្នាក់ដែលស្លាប់ ក្នុងទ្រងទ្រាយធ្វើអត្តឃាតនេះនៅឡើយទេ ៕