ក្រោយផ្ទុះរឿងមិនទទួលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលកម្រិតស្រាល មេបក្សយុវជនកម្ពុជា ចេញមុខនិយាយបែបនេះ…

0

ភ្នំពេញ៖ ក្រោយវីដេអូសកម្មភាព មិនទទួលអ្នកជំងឺកូវីដ១៩ ដែលមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិមស្រាល លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ចេញមុខបានលើកជាយោបល់ថា រដ្ឋអំណាចគួរតែរកទីតាំង នៅក្នុងតំបន់ដែលមាន ប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ដើម្បីព្យាបាលពួកគាត់តែម្ដងទៅ ចៀសវៀងទុកអ្នកជំងឺចោល ។

តាមរយៈបណ្ដាញហ្វេសប៊ុក នៅព្រឹកថ្ងៃទី៤ ឧសភា លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយឃើញការមិនទទួលអ្នកផ្ទុកមេរោគ COVID-19 ដើម្បីព្យាបាលនៅមណ្ឌលកម្រិតស្រាលនោះ ខ្ញុំសូមជូនជាយោបល់មួយ គឺរដ្ឋអំណាចត្រូវរកទីតាំងនៅក្នុងតំបន់ដែលមានពលរដ្ឋឆ្លង ដើម្បីព្យាបាលអ្នកឆ្លងCOVID-19 តែម្តងទៅ ឆ្លងនៅខណ្ឌណា គឺខណ្ឌនោះទទួលខុសត្រូវ ហើយចល័តពេទ្យមកព្យាបាល ពួកគាត់នៅនឹងកន្លែង» ៕