ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីសម្រេចស្ដីពី ការផ្អាកបណ្ដោះអាសន្ននូវក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក. ក្រុមហ៊ុនហួរ លីមុី (ខេមបូឌា) ឯ.ក. ក្រុមហ៊ុន លីនតុន មេន្ធហ្វេកធើរីង ឯ.ក. ក្រុមហ៊ុន លូន វៃ ថេកស្ដាយ ឯ.ក, នៅស្រុកបាទី ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ។


