ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នឹងបេីកដំណេីរការឡេីងវិញ ក្រោយថ្ងៃទី៥ ឧសភា ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វេីឡើងថាក្រោយពីមានអ្នក Comment ក្នុងហ្វេសបុកសម្ដេចថា «សម្តេចថ្ងែទី៥ នេះ សូមសម្តេចបើកផ្លូវវិញមែនទែនមក។ ក្មួយជាប់នៅខេត្តយូរថ្ងែមកហើយដែរ មិនទាន់ចូលទៅភ្នំពេញវិញបាន ព្រោះត្រូវឡើងមកចាក់វ៉ាក់សាំង ហើយថវិកាក៏ជិតអស់ សំណាងហើយក្មួយស្គាល់គេគេឲ្យផ្ទះស្នាក់នៅអត់គិតអ្វីពីក្មួយ»។
ជាមួយគ្នានោះសម្ដេចតេជោ មានបញ្ជាក់ថា «ពុំមានហេតុផលបន្តបិទទេយើងនឹងបើក! តែខេត្ត ឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ ៕