ភ្នំពេញ៖ ក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ មកលោតទឹកសម្លាប់ខ្លួន ពីលេីស្ពានជ្រោយចង្វារ តែមិនបានសម្រេច ដោយសមត្ថកិច្ចធ្វេីការឃាត់ខ្លួនទាន់ពេលវេលា បាននាំមកគល់ស្ពាន ពន្យល់ណែនាំ និងសួរនាំអំពីមូលហេតុ បង្កការភ្ញាក់ផ្អេីល កាលពីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ចំណុចស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា ជប៉ុន ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភព ពីជនរងគ្រោះបានប្រាប់អោយដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ( ជ. ជ) មានស្រុកកំណេីតខេត្តព្រវិហារ សព្វថ្ងៃបំរេីការងារជាកម្មការិនីរោងចក្រមួយកន្លែង នៅបែកចាន មូលហេតុ ដែលឈានការសម្រេចចិត្ត មកលោតទឹកសម្លាប់ខ្លួននេះ បន្ទាប់ពីទទួល បានដំណឹងថាម្ដាយបង្កេីត បានទទួលមរណភាព កាលពីម្សិលមិញ ចោលគាត់ថែមទាំងមិនអាចទៅធ្វេីបុណ្យដេីម្បីសង គុណម្ដាយ ជាលេីកចុងក្រោយ បាន ព្រោះរាជធានីភ្នំពេញទៅព្រះវិហាគ្មានរថយន្តស្នួលនោះទេ គិតអ្វីមិនចេញទេីបសម្រេចចិត្ត ហៅកង់បីឥណ្ឌាជិះពីបែកចាន មកលោតទឹកលេីស្ពានជ្រោយចង្វារ តែត្រូវសមត្ថកិច្ចមកឃាត់ហៅចុះមកគល់ស្ពានវិញតែម្ដង ។
ក្រោយកេីតហេតុ សមត្ថកិច្ច ប៉ុស្តិ៍ស្រះចក មកសួរនាំក្មេងស្រីខាង លេីមកពន្យល់ រួចរកលេខមិត្តភ័ក្រ បងប្អូនដេីម្បីទំនាក់ទំនងមកទទួលយក ត្រឡប់ទៅផ្ទះវិញ៕