ភ្នំពេញ៖ បុគ្គលិកដឹកជញ្ជូន អាហាររបស់ក្រុមហ៊ុន foodpanda ម្នាក់បានបើកម៉ូតូព្យាយាម គេចប៉ារាស់ត្រួតពិនិត្យ របស់សមត្ថកិច្ច ហើយថែមទាំងជិះបំបុក សមត្ថកិច្ចអន្តរាគមន៍ខណ្ឌមានជ័យ កំពុងអនុវត្តវិធានការបិទខ្ទប់ ក្នុងតំបន់ក្រហម ដេីម្បីទប់ស្កាត់កូវីដ១៩ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។
សមត្ថកិច្ចដែលរងរបួស ក្នុងហេតុការណ៍នេះមានឈ្មោះ សុត ពន្លឺ បណ្តាលអោយរងរបួសជើង បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកជនបង្កមានឈ្មោះ រត្ន័ ភេទប្រុស អាយុជាង ២០ ឆ្នាំ ជាបុគ្គលិក foodpanda ។
បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបញ្ជូន ទៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ដើម្បីចាត់ការណ៍បន្ត តាមនិតិវិធីច្បាប់ ៕




