បិទរោងចក្រ ចំនួន៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោយរកឃើញ អ្នកឆ្លងកូវីដ១៩

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចឲ្យផ្អាកអាជីវកម្មរោងចក្រចំនួន៣កន្លែងក្នុងរយៈពេល២ថ្ងៃដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

រោងចក្រទាំង៣នោះរួមមាន៖ រោងចក្រ Nature Flooring មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
រោងចក្រ TGH Cambodia មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
និងរោងចក្រ បាំងសាង (ខេមបូឌា) ស្តីត &ស្ដេសិនណឺរី មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ៕