ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះ និងបញ្ជួនទៅតុលាការ កាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យបានធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសនឹងបម្រាមគោចររបស់ច្បាប់រដ្ឋបាលនិងបង្កហិង្សាដោយវាយមកលេីសមត្ថកិច្ច កំពុងអនុវត្តច្បាប់ដែលទីតាំងស្ថិតនៅភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
យោងតាម ស្នងការនគររាជធានីភ្នំពេញ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កម្លាំងនគរបាលនៃអធិការខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅត្រួតពិនិត្យដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមការណែនាំបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យស្រាប់តែជនសង្ស័យឈ្មោះឈួន ពុទ្ធា ភេទប្រុស បានបេីករថយន្តមួយគ្រឿង ម៉ាក Nissan ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A8709 មានសណ្ដោងទូរកង់តឺន័រ ឆ្លងកាត់គោលដៅខាងលើ ដោយគ្មានការអនុញ្ញាត ទេីបកម្លាំងនគរបាលដេញតាមជនសង្ស័យដែលកំពុងបេីករថយន្តចូលក្នុងផែស្ងួតអ៊ុយញ៊ុងដែលមានចំងាយប្រហែល២០០ម៉ែត្រពីគោលដៅ។
ពេលនោះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ បានចូលទៅឃាត់ខ្លួនជនសង្ស័យ ក៏ត្រូវជនសង្ស័យវាយមកលេី សមត្ថកិច្ចបណ្ដាលឲ្យកម្លាំងនគរបាលម្នាក់រងរបួស ទេីបកម្លាំងនគរបាល ធ្វេីការឃាត់ខ្លួនយកមកសាកសួរនៅអធិការខណ្ឌ៕