បុរសម្នាក់ស្រវឹងស្រា បើកឡានបុកផ្ទះពលរដ្ឋ រួចជ្រុលធ្លាក់ប្រឡាយ តែ…

0

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត ជ្រុលទៅបុកចំហៀងផ្ទះអ្នកភូមិ រួចបង្ហួសទៅធ្លាក់ប្រឡាយ តែបានអ្នកស្រុកជួយស្រង់ ពីទឹកទាន់មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ករណីនេះនៅតាមផ្លូវជាតិលេខ៥ ត្រង់ម្តុំភូមិពពាល ខែឃុំជ្រៃ ស្រុកថ្មគោល កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១។

រថយន្តបង្កម៉ាកតូយ៉ូតា ហៃឡាក់រីវ៉ូពណ៌សពាក់ផ្លាកលេខ បាត់ដំបង 2C-7575 ។ ជនបង្កឈ្មោះ ពុំ ស៊ីនឿន អាយុ៣៦ រស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ ចំណែកម្ចាស់ផ្ទះ ដែលខូចខាតមួយចំហៀងមានឈ្មោះ ម៉ម ប៊ិត អាយុ៦០ឆ្នាំ។

ក្រោយពីស្រង់រថយន្តចេញពី ប្រឡាយរួចមកជននេះត្រូវបាននាំខ្លួន និងរថយន្តទៅអធិការដ្ឋាន ដើម្បីសាកសួរនិងឱ្យសងសំណង ទៅម្ចាស់ផ្ទះដែលខូចខាត ៕