ចាប់បានតែគ្រឿងញៀន ១១គីឡូក្រាម ចំណែកជនល្មើសរត់ចូលដីវៀតណាម បាត់ស្រមោល

0

ភ្នំពេញ៖ សមត្ថកិច្ចនៃប្រទេសកម្ពុជា បានតាមចាប់ខ្លួនក្រុមជនសង្ស័យ ដែលរត់ចូលទឹកដីវៀតណាម ពាក់ព័ន្ធគ្រឿងញៀនជាង ១១គីឡូក្រាម ដែលកម្លាំងនគរបាលខេត្តស្វាយរៀង ចាប់បានក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

គ្រឿងញៀនជាង ១១គីឡូក្រាម ត្រូវបានសមត្ថកិច្ចចាប់បាន នៅចំណុចចន្លោះបង្គោលលេខ១៦៩-១៧០ ក្នុងខេត្តស្វាយរៀង ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ។ ចំណែកឯសង្ស័យដឹងខ្លួន បានរត់គេចខ្លួនចូលទៅក្នុងទឹកដីវៀតណាម បាត់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

ជាលទ្ធផលសមត្ថកិច្ចបាន រឹបអូសវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៨,៥០០.០៨គីឡូក្រាម,គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១,២៥៦.០៣គីឡូក្រាម,គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់ ១,០៣៦.០៨គីឡូក្រាម, គ្រឿងញៀនប្រភេទកេតាមីនទម្ងន់ ៩៥៨.៣៦គីឡូក្រាម, សារធាតុសង្ស័យជាថ្នាំញៀន ដបទឹកពណ៌សចំនួន ១០ដប, កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន២។ សរុបគ្រឿងញៀនចាប់យកបានទម្ងន់ ១១,៧៣៦.៨៥គីឡូក្រាម ៕