រន្ធត់ណាស់! ឡានបើកកៀរ និងកិនបុរសម្នាក់ ធ្លាយពោះវៀនស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ រថយន្តឃ្លុបដឹកទំនិញ ១គ្រឿង បើកកៀររួចកិនលើបុរសម្នាក់ កំពុងជិះម៉ូតូបណ្តាលឱ្យធ្លាយពោះវៀនស្លាប់ភ្លាមៗ ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១ ។

សពជនរងគ្រោះនៅមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ មានវ័យប្រហែល៤០ឆ្នាំ សម្បុរស ពាក់អាវខាងក្រៅវពណ៌ស្វាយ ជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IF.9850 ។ ចំណែករថយន្តម៉ាកហីយ៉ានដាយ ពណ៌ក្រហម បិតឡូហ្គោ L-M-H (ក្រុមហ៊ុនស៊ុនលី) ជារថយន្តឃ្លុបដឹកទំនិញ ពាក់ផ្លាកលេខភ្នំពេញ 3F.4369 ៕