ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ស្រ្តីម្នាក់ជាអ្នកជំងឺកូវីដ-១៩សម្រាលកូនបានបុត្រី ទំងន់ 3.2 Kg ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ ។
ជាមួយគ្នានេះ លោក អ៊ុំ រាត្រី ក៏សូមកោតសរសើរ និងអរគុណគ្រូពេទ្យ ដែលខិតខំ ទាំងហានិភ័យ រហូតបានសម្រេច ។