ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិស្វាយជ្រុំ, ភូមិពងទឹក, ភូមិអណ្ដូង, ភូមិត្នោតម្ដើម, ភូមិចក, ភូមិព្រៃបឹង, ភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវកំណត់ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង»។









