សងសឹកគំនុំចាស់! យុវជនម្នាក់ត្រូវគូសត្រូវចាក់ ១ដាវជាប់ខ្នង

0

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសជាទម្ងន់ បន្ទាប់ពីត្រូវជនដៃដល់ចាក់មួយដាវ ជាប់នឹងខ្នង ។ ហេតុការណ៍នោះ កើតឡើងកាលពីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅទីប្រជុំជន ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ស្ទឹងត្រែង ។

ជនរងគ្រោះឈ្មោះ គង់ ប៊ុននី អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសាច់ញាតិដឹក មកកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង។

ករណីនេះមានក្មេងពីរក្រុម បង្កទំនាស់ពាក្យសម្ដីដែលសង្ស័យថា ធ្លាប់មានជម្លោះគំនុំនឹងគ្នារឿងចាស់ រហូតឈានដល់ចាក់យុវជនម្នាក់ បណ្ដាលឱ្យរងរបួស។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច ចុះស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕