ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨៨០នាក់ បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់តាមហ្វេសប៊ុក មុននេះបន្តិចថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៨០នាក់ មាននៅភ្នំពេញ៥១៨នាក់ខេត្តព្រះសីហនុ ១៨៧នាក់ ខេត្តកណ្តាល ៧៣នាក់ ខេត្តកំពុងចាម ៣៩នាក់ ខេត្តបន្ទាយមានជ័យ ៣៦នាក់ខេត្តកំពុងស្ពឺ ៩នាក់ ខេត្តតាកែវ ៥នាក់ ខេត្តកំពុងធំ ៤នាក់ ខេត្តកំពង់ឆ្នាំង ៣នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តពោធិសាត់ ១នាក់ ខេត្តកោះកុង ១នាក់ ខេត្តសៀមរាប ១នាក់ ខេត្តត្បូងឃ្មុំ ១នាក់។