ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសពីការរកឃើញស្ត្រី ម្នាក់ឆ្លងជំងឺកូវីដ១៩ បានទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យសង់ត្រាល់ (CENTRAL Hospital) ។
ជាមួយគ្នានោះអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅទទួលសេវានៅមន្ទីរពេទ្យ សង់ត្រាល់ (CENTRAL Hospital) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៨២ A, ផ្លូវលេខ ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ។