ចាប់ជនសង្ស័យម្នាក់ ករណីវាយសោ ផ្ទះលួចទ្រព្យសម្បត្តិ

0

ភ្នំពេញ៖ នគរបាល ស្រុកព្រៃកប្បាស បានចាប់ជនសង្ស័យម្នាក់ ករណីវាយសោផ្ទះលួចទ្រព្យសម្បត្តិ អ្នកដទៃនៅ ភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោស បានកើតឡើងលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញ ចុះស្រាវជ្រាវ និងចាប់ជនសង្ស័យបានម្នាក់។

ជនសង្ស័យមានឈ្មោះ ព្រំ ពុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស បានធ្វើសកម្មភាពចូលលួច យកទ្រព្យសម្បត្តិរួមមាន៖ ខ្សែកមាស ទម្ងន់៤ជីមួយខ្សែ,ខ្សែដៃមាសទម្ងន់៤ជីមួយខែ្ស,ចិញ្ចៀនមាសទម្ងន់២ជីមួយវង់, និងប្រាក់ចំនួន១០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ នង សារី ភេទស្រី អាយុ ៥៥ឆ្នាំ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញរីឯ ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕