Home សង្គម ចេះតែមានម៉ង! បុរសម្នាក់ជិះម៉ូតូ ដើរទាក់ឆ្កែប្រជាពលរដ្ឋ តាមផ្ទះទាំងកណ្ដាលយប់

ចេះតែមានម៉ង! បុរសម្នាក់ជិះម៉ូតូ ដើរទាក់ឆ្កែប្រជាពលរដ្ឋ តាមផ្ទះទាំងកណ្ដាលយប់

0

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយចេញធ្វើសកម្មភាពទាក់សត្វឆ្កែ របស់ប្រជាពលរដ្ឋទាំងកណ្ដាលយប់ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅភូមិ ៥ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ  ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ពេលឆែកខ្លួនជនសង្ស័យ រកឃើញដែកមួយដើមជាប្រភេទដែកសរសៃ ដែលជនសង្ស័យប្រើប្រាស់ សម្រាប់វាយសត្វឆ្កែ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

 

Previous articleក្មេងទំនើង ៤នាក់ ប្រមូលផ្តុំជួបជុំគ្នាតាមផ្លូវ ល្មើសវិធានការសុខាភិបាល ត្រូវសមត្ថកិច្ចចាប់ពិន័យម្នាក់ ២លានរៀល
Next articleឃាត់ខ្លួនជនជាតិថៃ៧នាក់​ ស្នាក់នៅខ្មែរអត់ច្បាប់ បំរុងឆ្លងដែន ទៅប្រទេសថៃវិញ