ភ្នំពេញ៖ ក្មេងទំនេីងមួយក្រុម៤នាក់ប្រមូលផ្តុំជួបជុំល្មេីសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌសែនសុខឃាត់ខ្លួន និងធ្វេីការផាកពិន័យក្នុងម្នាក់ ២លានរៀល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ម៉ោង១៤ និង៣០នាទី ។
ប៉ុស្តិ៍នគរបាលគោកឃ្លាង បានធ្វេីការឃាត់ខ្លួនជនក្មេងទំនើងចំនួន ៤នាក់ ករណីល្មើសវិធានការសុខាភិបាល (ប្រមូលផ្តុំជួបជុំគ្នាតាមទីសាធារណៈ) នៅចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ៤នាក់៖ ១-ឈ្មោះ រតនៈបញ្ញារ័ត្ន ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន), ២-ឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សម្ភារៈពេទ្យ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន), ៣-ឈ្មោះ ជៀស ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូនអីវ៉ាន់អនឡាន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ៤-ឈ្មោះ លឹម ចាន់លិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មររោងចក្រ ស្នាក់នៅបន្ទប់ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនពេលកំពុងជួបជុំតាមផ្លូវសាធារណៈ ល្មើសវិធានការក្រសួងសុខាភិបាល ។