ក្ដៅៗ! អគ្គិភ័យកំពុងឆាបឆេះឡានដឹកប្រេង ១គ្រឿងយ៉ាងសន្ធោរសន្ធៅ​ នៅស្រុកលើកដែក

0

ភ្នំពេញ៖ បើតាមព័ត៌មានបឋមបានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះរថយន្តដឹកប្រេង ១គ្រឿងយ៉ាងសន្ធោរសន្ធៅ នៅឃុំពាមរាំង​ស្រុកលើកដែក​ខេត្តកណ្ដាល ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ គឺពេលកំពុងបើកលើតាមដងផ្លូវ ហើយដោយអ្នកបើកបរមិនភ័យតក់ស្លុត ក៏ព្យាយាមបើករកទីកន្លែងសុវត្ថិភាព និងសុំអន្តរាគមន៍ពីនគរបាលស្រុកលើកដែក ដើម្បីយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ៕