ប្រមុខការទូតកម្ពុជា៖ នឹកឃើញរឿងនេះ ចង់តែសើចដោយសារ ឥរិយាបថរបស់មនុស្ស

0

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានរំលឹករឿងគួរឲ្យអស់សំណើចមួយ កាលពីព្រឹត្តិការណ៍ ៣វិច្ឆិកា ឆ្នាំ២០២០ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ មេសានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ថ្ងៃទី៣ នៃចត្តាឡីស័កបន្ទាប់ពីបំពេញបេសកកម្ម អមសម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុង ចាការតា មក។

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កាលព្រឹត្តិការណ៏ ៣វិច្ឆិកាឆ្នាំទៅមិញ ក្រោយទទួលរដ្ឋមន្ត្រីការបរទេសហុងគ្រី គ្រូពេទ្យបានមកយកសំណាក និងតម្រូវឲ្យធ្វើចត្តាឡីស័ក 14ថ្ងៃ។ នឹកឃើញរឿងនេះចង់តែសើច ដោយសារឥរិយាបថរបស់មនុស្ស។ ពីមុន ពេលខ្ញុំដើរកាត់ អ្នកផងគេឈប់ ឬថយមួយជំហានជាការគោរព។ តែជាមួយនឹងព្រឹត្តិការណ៏ ៣ វិច្ឆិកា ពេលខ្ញុំដើរក្បែរ គេថយដល់ទៅពីរជំហាន ! មិនមែនដោយការគោរពទេ តែដោយខ្លាចឆ្លង Covid-19 !!!» ។