ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានចាប់ជនសង្ស័យចំនួន ១៤នាក់ ក្រោយលួចជួបជុំគ្នាលេងល្បែងផឹកស៊ី ល្មើសនឹងបំរាមនៅផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងល្បាតអន្តរាគមន៍នៃ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានចុះចាប់មនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល ។ បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង ១៤នាក់ ទៅធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ។ ចំណែកម៉ូតូ ៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ពេលចប់ចត្តាឡីស័កចំនួន ១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕





