គិតខ្លីម៉្លេះ! តូចចិត្ត ចែចូវកូនក្រមុំគេមិនបាន យុវជនម្នាក់ បញ្ចប់ជីវិតខ្លួន ដោយខ្សែនីឡុង

0

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញ ករណីយុវជនម្នាក់ ធ្វើអត្តឃាត ដែលគេសង្ស័យ អាចបណ្ដាលមកពីតូចចិត្តតូចថ្លើម បន្ទាប់ឪពុកម្ដាយ ផ្គូរផ្គងកូនក្រមុំ គេពុំបានសម្រេច ។

ករណីសមត្ថកិច្ចសហការគ្នា ចុះពិនិត្យសពធ្វើអត្តឃាតខាងលើ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចដើមខ្នុរផ្នែកខាងកើតផ្ទះ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ថន ហៅដុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាល ស្រុកដដែលបន្តទៀតថា ជនរងគ្រោះ(ឈាង ថន ហៅដុង)បានយកខ្សែនីឡុងពណ៌ស ប្រវែងប្រមាណ១ម៉ែត្រពីតឹក ចងព្យួ.កទៅនឹងដើមខ្នុរ ហើយនៅក្បែរកន្លែងកើតហេតុ មានកន្ទុយបារី ទើបនឹងជក់ថ្មីៗ និងមានកាតទូរស័ព្ទ បញ្ចូលលុយរួច ចំនួន២សន្លឹក ដែលគេសង្ស័យមុន ធ្វើអត្តឃាត មានការទំនាក់ទំនង ទៅអ្នកណាម្នាក់ ។

ប្រភពដដែលបន្តទៀតថា ឪពុកម្ដាយជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កន្លងមកកូនប្រុសរងគ្រោះ របស់គាត់ បានស្រលាញ់កូន អ្នកស្គាល់គ្នាម្នាក់ នៅឯខេត្តកំពត ហើយពួកគាត់ធ្លាប់ផ្គូរផ្គង និងទំនាក់ទំនងគ្នា ប៉ុន្តែខាងស្រីជូនពាក្យវិញ ដោយថាខែឆ្នាំ មិនសូវល្អ ចាប់ពីពេលនោះមក ឃើញកូនប្រុស មានទឹកមុខ និងអារម្មណ៍ប្លែក។

ជនរងគ្រោះ ពិតជាអាចស្លាប់ ដោយចង.ក ធ្វើអត្តឃាតពិតប្រាកដ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕